សៀវភៅណែនាំស្តីពី ក្រមសីលធម៌សម្រាប់អ្នក​ប្រើប្រាស់​អ៊ីនធឺណិត

24831097_1483320578419285_537913897000626938_o

បណ្តាញយុវជនកម្ពុជា (CYN) បានចេញផ្សាយ សៀវភៅណែនាំស្តីពី “ក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ិនធឺណិត” ។ សៀវភៅណែនាំនេះត្រូវបានស្រាវជ្រាវនិងចងក្រងដោយ លោក ប៉ា ចន្ទរឿន។​គោលបំណងនៃសៀវភៅនេះគឺដើម្បី (១) ធ្វើជាឯកសារពិគ្រោះសម្រាប់បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់ អ៊ិនធឺណិត;
(២) លើកកម្ពស់សេរីភាពនៃបញ្ចេញមតិប្រកបដោយការគោរព និងការទទួលខុសត្រូវ ជាពិសេសក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិត;
(៣) កាត់បន្ថយការប្រឈម, សកម្មភាពអសីលធម៌ និងការប្រព្រឹត្តខុសច្បាប់ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា។

សៀវភៅណែនាំស្តីពីក្រមសីលធម៌សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតនេះ ត្រូវបានចងក្រងឡើងក្នុងទម្រង់សាមញ្ញ ជាអ្វីដែលត្រូវធ្វើ និងមិនត្រូវធ្វើក្នុងការប្រើប្រាស់អ៊ីនធឺណិតដើម្បីបង្កភាពងាយស្រួលយល់ដល់អ្នកអានគ្រប់កម្រិតជាពិសេសអ្នកប្រើប្រាស់អ៊ិនធឺណិតនៅកម្ពុជា។

សៀវភៅណែនាំនេះ នឹងត្រូវចែកជូនដោយឥតគិតថ្លៃក្រោមការឧបត្ថម្ភរបស់សមាគមបណ្តាញយុវជនកម្ពុជា។ លោក លោកស្រី ដែលចង់បានជាសៀវភៅ សូមមេត្តាទំនាក់ទំនងមកការិយាល័យសមាគបណ្តាញយុវជនកម្ពុជា តាមរយៈអាស័យដ្ឋានផ្ទះលេខ៤៣ D, ផ្លូវ៣៧១, សង្កាត់អូរបែកក្អម, សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ, រាជធានីភ្នំពេញ។

សូមទាញយកសៀវភៅណែនាំជាភាសារខ្មែរទម្រង់pdf តាមរយៈដំណរភ្ជាប់នេះ៖ https://goo.gl/JGRD2w

សម្រាប់ព័ត៌មានបន្ថែមអំពីសៀវភៅណែនាំនេះ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ៖ ០១៧ ៩៩០ ៦៨៩ និង០១៦ ៩៣០ ៥៨៨។

Cambodian Youth Network (CYN) is publishing a handbook on “Internet Code of Ethics”. This handbook was developed as a guide for serving as a document to inform internet users about internet ethics, promote freedom of expression with respect and responsibility especially with the internet users and reduce an unethical and illegal behaviour among some internet users in Cambodia. The handbook on Internet Code of Ethics is developed in simple form to make it easier for readers of all level, especially the internet users in Cambodia.

Download full handbook in Khmer: https://goo.gl/JGRD2w

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s